នាថ្ងៃទី ៩ កក្កដា ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានទទួលជួបសន្ទនា
ជាមួយ នាយឧត្តមសេនីយ៍ Raul Castro Ruz លេខាទីមួយ គណះកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តគុយបា ប្រធានក្រុមប្រឹក្សាររដ្ឋ និងជាប្រធានក្រុម ប្រឹក្សាររដ្ឋមន្ត្រីគុយបាដែលកំពុងបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម។ ប្រធានរដ្ឋសភា Nguyen
Sinh Hung បានសម្ដែងនូវជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកបង្កើនទំនាក់ទំនង មិត្តភាពប្រពៃណី ពិសេសរវាងប្រជាជាតិទាំងពីរ
ប្រទេសទាំងពីរ វៀតណាម និងគុយបា។ ប្រធានរដ្ឋសភា Nguyen Sinh Hung អះអាងថា៖ បក្ស រដ្ឋ និងប្រជាជនវៀតណាម ជានិច្ចកាលគាំទ្រ ជួយឧបត្ថម្ភបុព្វហេតុបដិវត្តន៍របស់គុយបា និងមានគោលបំណងថា៖ គុយបាអភិវឌ្ឍន៍លើគ្រប់វិស័យ។ ប្រធាន
រដ្ឋសភា Nguyen Sinh Hung បានអោយដឹងថា៖រដ្ឋសភាវៀតណាម បានបង្កើតក្រុម
សមាជិកសភា មិត្តភាព វៀតណាម-គុយបា។រដ្ឋសភាវៀតណាម នឹងធ្វើអស់ពីកម្លាំង
កាយចិត្តរបស់ខ្លួន ដើម្បីរួមជាមួយ រដ្ឋសភាគុយបា បន្តពូនជ្រុំអោយចំណងមិត្តភាព ប្រពៃណី កាន់តែស៊ីជំរៅ ពីមួយថ្ងៃទៅ ១ ថ្ងៃ សំដៅនាំទំនាក់ទំនងសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរ ឡើងកំពស់ថ្មី។
|
ប្រធានគុយបា Raul Castro Ruz និងប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung.
(Image: VOV online) |
មុននោះ នាយប់ថ្ងៃទី ៨ កក្កដា អគ្គលេខាគណៈកម្មាធិការមជ្ឃឹមបក្សកុម្មុយនិស្ត
វៀតណាម Nguyen Phu Trong បានរៀបចំពិធីជប់លៀងដ៏មហោឡារឹកជូនប្រធាន
គុយបា Raul Castro Ruz។ ថ្លែងមតិនៅពិធីជប់លៀង អគ្គលេខាបក្ស Nguyen Phu
Trong បានលើកច្បាស់ថា៖
“ក្នុងរយៈពេលកន្លះសតវត្សកន្លងទៅ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ស្មោត្រង់ ទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំង ២
រដ្ឋទាំង ២ និងប្រជាជននៃប្រទេសយើងទាំង ២ ត្រូវបានលោកប្រធានហូជីមិញ
មគ្គទេ្ទសក៍ Fidel Castro Ruz និងថ្នាក់ដឹកនាំគ្រប់ជំនាន់របស់ប្រទេសទាំង ២
ពូនជ្រុំដោយឥតឈប់ឈរ។ ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធាន Raul
Castro Ruz គឺជា ការបន្តឲ្យការអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងបក្សទាំង ២ ប្រទេស
ទាំង ២ និងការអនុវត្តបណ្ដាការព្រមព្រៀងនិងសេចក្តីថ្លែងការរួម វៀតណាម-
គុយបា ក្នុងរយៈពេលថ្មីនេះ។ វៀតណាមសន្យាខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ២ឲ្យកាន់តែ
ស៊ី ជំរៅ ជំរុញបណ្ដាវិធានការសេដ្ឋកិច្ច ពាណិជ្ជកម្មដើម្បីបង្កើនប្រសិទ្ធភាពឲ្យ សមស្របនឹងលក្ខណៈថ្មីនិងផលប្រយោធន៍របស់ប្រទេសនិមួយៗ រួមចំណែកចូល
ក្នុងកិច្ចការកសាងនិងការពារមាតុភូមិនៅវៀតណាមនិងគុយបា។”
នារសៀលថ្ងៃទី ៨ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានជួប សន្ទនាជាមួយប្រធាន Raul Castro Ruz ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
អះអាងថា៖ វៀតណាមនិងគុយបាត្រូវបង្កើនសកម្មភពសហប្រតិបត្តិការលើវិស័យ
សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ឲ្យខ្លាំងក្លាថែមទៀត។
|
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានជួប សន្ទនាជាមួយប្រធាន Raul Castro Ruz ។ (Image: TTXVN) |
រីឯខ្លួនវិញ ប្រធាន Raul Castro Ruz បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ និងប្រជាជនគុយបា មុនក៏ដូចជាក្រោយ ជានិច្ចកាល មានគោលបំណងបង្កើននិងពង្រឹងទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ទទួលបទពិសោធដ៏ថ្លៃថ្នូក្នុង ដំណាក់កាលផ្លាស់ប្តូរថ្មីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិពីភាគីវៀតណាម។ គុយបាក៏ចង់បន្តទទួលការគាំទ្ររបស់វៀតណាមចំពោះគុយបានៅបណ្ដាវេទិការ
អន្តរជាតិនិងតំបន់តទៅទៀត៕